សមាជិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃសហជីពផ្នែកផលិតកម្ម នៃ CFMEU គួរតែធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួនដោយខ្លួនឯង!
វាត្រូវការចំណាយពេលត្រឹមតែមួយនាទីប៉ុណ្ណោះ ដើម្បីផ្ញើអ៊ីមែលទៅសមាជិកសំខាន់ ៗ នៃរដ្ឋសភា ដើម្បីឱ្យពួកគាត់ដឹងថាអ្នក និងសមាជិកទាំងអស់នៃផ្នែកផលិតកម្ម គួរតែទទួលបានសិទ្ធបោះឆ្នោតដើម្បីសំរេច ថាតើផ្នែកផលិតកម្មគួរតែដកខ្លួនចេញពី CFMEU ឬបន្តនៅជាផ្នែកមួយនៃ CFMEU ។
រដ្ឋាភិបាលបានយល់ស្របថា CFMEU ស្ថិតក្នុងភាពមិនដំណើរការ ហើយអ្នកគួរតែមានសិទ្ធិក្នុងការកំណត់នូវអ្វី ៗ ដែលនឹងកើតឡើងនាអនាគត ហើយរដ្ឋាភិបាលកំពុងបង្កើតច្បាប់ដើម្បីផ្តល់ឱ្យអ្នកនូវសិទ្ធបោះឆ្នោត។
យើងមានឱកាសក្នុងការបង្កើតអនាគតដ៏ភ្លឺស្វាងរបស់សហជីពយើង នៅខាងក្រៅ ដាច់ដោយឡែកពី CFMEU ។
ប៉ុន្តែយើងត្រូវការឱ្យអ្នកផ្ញើអ៊ីមែលជាបន្ទាន់ទៅសមាជិកសំខាន់ ៗ នៃរដ្ឋសភា ដើម្បីឱ្យពួកគាត់គាំទ្រសិទ្ធិរបស់អ្នកក្នុងការបោះឆ្នោត។
ហេតុផលដើម – តើហេតុអ្វីបានជាយើងចាំបាច់ត្រូវចាកចេញពី CFMEU?
សហជីពរបស់អ្នក ដែលជាផ្នែកផលិតកម្ម គឺជាផ្នែកមួយក្នុងចំណោមផ្នែកទាំងបី នៃ CFMEU ។
ប៉ុន្មានឆ្នាំកន្លងមកនេះ សហជីពបានប្រែទៅជាមិនដំណើរការ ព្រោះវាត្រូវបានគ្រប់គ្រងដោយផ្នែកដែលធំជាងគេបំផុតនៅក្នុងសហជីព គឺផ្នែកសំណង់ ។
ក្នុងនាមជាផ្នែកដែលតូចជាងគេបំផុត នាយកដ្ឋានផលិតកម្មលែងទទួលបានសិទ្ធក្នុងការបញ្ចេញមតិយោបល់ អំពីវិធីដំណើរការរបស់ CFMEU ទៀតហើយ ៗ ក្នុងនោះរួមទាំងបញ្ហាសំខាន់ ៗ ដែលមានសារៈសំខាន់ចំពោះសមាជិកផ្នែកផលិតកម្ម។
ការបោះឆ្នោតរបស់សមាជិកលំដាប់ថ្នាក់ នៃផ្នែកផលិតកម្មគួរតែសម្រេចពីអនាគតរបស់ខ្លួន។